បើស្រលាញ់កូនកុំភ្លេចអានអោយចប់​ បងស្រីម្នាក់ចែករំលែករឿងជំងឺពងបែក (មានកាច មានស្លូត) ដែលកើតលើកូនប្រុសគាត់ថ្មីៗនេះ

យោងតាមបងស្រីម្នាក់ដែលមានគណនីហ្វេសបុកឈ្មោះ Rosita Storee បានប្រាប់ឲ្យដឹងថា៖ បើស្រលាញ់កូនកុំភ្លេចអានអោយចប់​ តោះចែករំលែកសំរាប់ៗបងៗដែលមានកូនក្រោមអាយុ​ 7​ ឆ្នាំ​ ថ្ងៃសៅរ៍​ កន្លងទៅញុំបានយកកូនប្រុសញុំទៅ​ អ៊ីអន​ កន្លែងក្មេងលេង​ ដោយមិនដឹងថាមេរោគម្យាងកំពុងរាលដាលមិនថា​នៅ​ ខ្មែរ​ ថៃ​ វៀតណាមទេ​ កូនខ្ញុំក៍បានឆ្លងបានសំរេច​គឺ​ ពងបែកនៅលើស្បែក​ដែលក្នុងពងនឹងមានទឹកថ្លាៗពីក្នុង​ យកទៅពេទ្យឯកជនមួយនៅខ្មែរ​ គ្រាន់តែពេទ្យបើកមាត់មក​ ពងនៅពេញបំពង់ក​ ខ្ញុំភ័យណាស់​ គាត់បានប្រាប់ថាជំងឺនឹង​មាន​ 2​ ប្រភេទ​
មួយធម្មតា​ មួយកាច​

ខ្ញុំសួរថាលូវមានអីពិនិត្យ​អត់ថាកូនខ្ញុំកាចរឺស្លូត​ គាត់ប្រាប់ថាអត់មាន​ទេត្រូវចាំមើល​ ខ្ញុំមិនអាចចាំដូចគាត់ថាបានទេ​ ខ្ញុំព្យាយាមករសំបុត្រយន្តហោះ​ ដើម្បីទៅថៃ​ ពិតជាយំអត់ចេញថ្ងៃភ្ជុំ​ពេញ​ ទាំងអស់រកកន្លែងដូរលុយអត់បាន​ទៀតគេបិទទ្វារ​ ខ្ញុំបានទៅដល់ថៃថ្ងៃចន្ទ័ម៉ោ​ង 8​:40​ យប់ កូនខ្ញុំអាចត្រលប់មកវិញលឿនគឺ​ គាត់អាចញាំបាន នឹង​មិនក្តៅខ្លួន​ បញ្ជាក់​ កាចគឺពងទឹកនឹងវានឹងកើតពាសពេញគ្រឿងក្នុង​ នឹងក្នុងខួរក្បាល​ ហើយកូនអ្នកដកដង្ហើមញាប់ ហើយនៅពេលសួរអីគួរអីគាត់ស្តាប់ហើយឆ្លើយអត់កើត​ នឹងហើយប្រភេទខ្លាំង​ គ្រោះថ្នាក់ដល់ជីវិត។​ ស្លូត​គឺកូនអ្នកនៅលេងបាន​ ញុំបានខ្លះៗ​ក្តៅដាក់ថ្នាំទៅត្រជាក់វិញ ហើយការជោះឈាមពិនិត្យ​ គឺរងចាំដល់​ 12ម៉ោងទើបដឹង​លទ្ធផល​ថាកាចរឺស្លូត​
ហើយសូមកុំងូតទឹកអោយកូន​ ត្រូវជូតខ្លួនមួយមុខគត់​ រហូតដល់ជា​ 100%