មិនគួរសោះ! កន្លែងបដិមារាប់ម៉ឺនអង្គ សម្រាប់គោរព​​ បែរជាគរសុទ្ធតែសម្រាម មនុស្សឡើងជិះជាន់ថែមទៀត

កាលពីពេលកន្លងទៅនេះ វត្តពុទ្ធគីរីវង្ស ស្ថិតនៅខេត្តតាកែវ ដែលកសាងបដិមាព្រះពុទ្ធជាច្រើនអង្គលើភ្នំ ទទួលបានការចាប់អារម្មណ៍ជាច្រើន ជាពិសេសបានទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិឲ្យទៅទស្សនា និងថតរូបកម្សាន្ត។ យ៉ាងណាមិញ ក្រោយវត្តកសាងព្រះពុទ្ធរូបមិនទាន់រួចរាល់ស្រួលបួលផង​ ស្រាប់តែបង្កភាពមិនពេញចិត្តជាច្រើនពីមហាជន បន្ទាប់ពីមានការចែករំលែកនូវរូបភាពច្រើនសន្លឹកនៅលើបណ្ដាញហ្វេសប៊ុក ពីសកម្មភាព និងកាយវិការមិនសមរម្យជាទីបំផុតរបស់ជនជាតិខ្មែរដែលបានទៅលេង។

ជាក់ស្ដែង ក្នុងរូបភាពនោះ មានបងប្អូនមួយចំនួនបានទៅអង្គុយ និងឈរលើព្រះពុទ្ធរូបយ៉ាងមិនខ្វល់ខ្វាយ។ ខ្លះទៀតបានដើររំលង ឡើងជិះជាន់យ៉ាងព្រហើនជាទីបំផុត មិនត្រឹមតែប៉ុណ្ណោះ ជុំវិញនោះពោរពេញសុទ្ធសឹងតែជាសម្រាមកាកសំណល់រាយប៉ាយយ៉ាងគ្មានសណ្ដាប់ធ្នាប់ គួរឲ្យហួសចិត្ត។ គ្រាន់តែបានឃើញរូបនេះភ្លាម បណ្ដាអ្នកលេងបណ្ដាញហ្វេសប៊ុក នាំគ្នាគ្រវីក្បាល បញ្ចេញអាការៈសោកសៅជាទីបំផុត មិនគួរណាជនជាតិខ្មែរដែលជាពុទ្ធសាសនិក បែរជាធ្វើទង្វើរខ្វះការអប់រំបែបនេះ៕

ប្រភព៖ Khmer Note