November 21, 2019

ដាច់ចង្កេះ! បែកធ្លាយរូបកញ្ញា តូតា ជាច្រើនសន្លឹក កាលពីចូលសិល្បៈដំបូង ធ្វើឲ្យហ្វេនចំហរមាត់

កញ្ញា ម៉ាក សែនសូនីតា ជាតារាសម្ដែងល្បីមួយរូប ដែលកំពុងទទួលបានប្រជាប្រិយភាពខ្ពស់ និងកាក់កបក្នុងអាជីពសិល្បៈជាខ្លាំង។ ក្រៅពីអាជីពសិល្បៈហើយ តារាស្រីរូបនេះ ថែមទាំងត្រូវបានគេស្គាល់ថា ជាថៅកែស្រីដែលកំពុងក្ដោបក្តាប់ជំនួញផ្ទាល់ខ្លួនជាច្រើន។ ជាមួយគ្នានេះដែរ បើក្រឡេកទៅមើលសម្រស់របស់នាងវិញ កញ្ញាម៉ាក សែនសូនីតា ពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងមិនចាញ់តារាបរទេសប៉ុន្មានឡើយ ជាហេតុធ្វើឲ្យកញ្ញាត្រូវប៉ាន់ខ្លាំងខាងថតសម្អាងការ និងស្ព៉តពាណិជ្ជកម្មធំៗ ជាច្រើនទាំងក្នុង និងក្រៅស្រុក។ យ៉ាងណាមិញ​ ថ្មីៗ​នេះ ក៏មានការចែករំលែកនូវរូបថតរបស់កញ្ញា ម៉ាក សែនសូនីតា កាលពីពេលចូលសិល្បៈដំបូង ធ្វើឲ្យគ្រប់គ្នា ជាពិសេសហ្វេនរបស់កញ្ញាមានការភ្ញាក់ផ្អើលចិត្តជាខ្លាំង។ ចង់ដឹងថា កញ្ញា ម៉ាក សែនសូនីតា មានសម្រស់យ៉ាងណាពេលចូលសិល្បៈដំបូង សូមទស្សនារូបភាពខាងក្រោម៖

ប្រភព៖ Khmer Note