ជួយនាំគ្នាស៊ែរទាំងអស់គ្នា! សូមចូលរួមបោះឆ្នោតគាំទ្រ Miss Grand Cambodia 2018 កញ្ញា ឌី លីកា ឲ្យបានជាប់វគ្គ Top 9 ផង!

កម្មវិធីប្រកួតសម្រស់កញ្ញាឯក Miss Grand International 2018 កំពុងតែដំណើរការឡើងនៅប្រទេសមីយ៉ាន់ម៉ា ដោយមានការចូលរួមប្រកួតពីបេក្ខនារីមកពីគ្រប់ប្រទេស និងឆ្លងកាត់វគ្គជម្រុះជាច្រើន។ យ៉ាងណាមិញ ក្នុងនោះក៏មានវគ្គជម្រុះមួយ ដោយជ្រើសរើសយកបេក្ខនារីដែលទទួលបានសម្លេងគាំទ្រច្រើនជាងគេ ៩ រូប ដោយអ្នកទទួលបានជ័យលាភី និងមានលឱកាសថតបង្ហាញនូវឈុតហែលទឹកតំណាងឲ្យសណ្ឋាគារ Chatrium Hotel Royal Lake Yangon ។ ហេតុនេះសូមចូលរួមបោះឆ្នោតគាំទ្រ ដោយគ្រាន់តែ Like នឹង Share លើរូបថត Miss Grand Cambodia ២០១៨ កញ្ញា ឌី លីកា ។ របៀបបោះឆ្នោតសូមចូលទៅកាន់ Facebook ផេក Miss Grand International រួចរករូបថត Miss Grand Cambodia បន្ទាប់មកត្រូវ Like នឹង Share​ រូបថតMiss Grand Cambodia​ ដោយ 1 Like ស្មើរ1 ពិន្ទុ​ និង1 Shareស្មើរ 5 ពិន្ទុ។ ការបោះឆ្នោតនឹងបញ្ចប់នៅថ្ងៃខានស្អែកទី១២​ ដោយប្រទេស Indonesia កំពុងនាំមុខកម្ពុជាហើយនៅពេលនេះ៕

ប្រភព៖ Khmer Note