May 30, 2020

ថ្ងៃមុនផ្សារដើមគ និងនាគមាស ថ្មីៗនេះឯកឧត្តម ឃួង ស្រេង ដាក់គោលការណ៍ រៀបចំសណ្តាប់ធ្នាប់ ផ្សារសាន់ហាន់ ផ្សារងិនអាន និង ផ្លូវម្តុំកាំកូស៊ីធី ទៀត

បន្ទាប់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដាក់គោលការណ៍រៀបចំសណ្តាប់ធ្នាប់ និងសំអាតផ្លូវ ផ្សារដើមគ និងផ្សារនាគមាស ដែលជាកន្លែងលក់បន្លែបោះដុំ ស្ទើរបិទផ្លូវ និងពោរពេញទៅដោយក្លិនស្អុយភក់ជ្រាំមក។

ថ្មីៗនេះ ឯកឧត្តម ក៏បានដាក់គោលការណ៍ រៀបចំសណ្តាប់ធ្នាប់បន្ថែមទៀតដូចជាផ្សារសាន់ហាន់ និងផ្សារងិនអាន និងផ្លូវម្តុំកាំកូស៊ីធីផងដែរ។ ខាងក្រោមនេះជាសកម្មភាពកម្លាំងសណ្ដាប់ធ្នាប់ក្រុងចុះធ្វើការរៀបចំ។

សកម្មភាពក្រុមការងារចុះពិនិត្យស្ថានភាពសណ្ដាប់ធ្នាប់ជុំវិញផ្សារសាន់ហាន់ និងផ្សារងិនអាន ហើយអាជ្ញាធរ សូមឲ្យបងប្អូនទាំងអស់ជាពិសេសអ្នកលក់ដូរ ចូលរួមការងារនេះទាំងអស់គ្នា ដើម្បីទីក្រុងរបស់យើង។

ខាងក្រោមនេះជារូបថតកម្លាំងសណ្ដាប់ធ្នាប់ក្រុង កម្លាំងខណ្ឌឫស្សីកែវ និងកម្លាំងសង្កាត់ ដែលបានរៀបចំសណ្ដាប់ធ្នាប់ផ្លូវម្តុំកាំកូស៊ីធីឲ្យបានស្អាត ល្អប្រសើរឡើងវិញ។ ជាចុងក្រោយសុំបងប្អូនទាំងអស់ កុំយកចំណីផ្លូវធ្វើអាជីវកម្មរកស៊ី និងចូលរួមសំអាតផ្លូវសាធារណៈ កុំបោះចោលសំរាមផ្តេសផ្តាសទាំងអស់គ្នា។ ទីក្រុងស្អាតផ្តើមចេញពីយើងម្នាក់ៗ!

ប្រភព៖ Khmer Note