រុស្សីបង្អួតសាច់ដុំគ្រាប់មីស៊ីលប្រភេទថ្មីសម្រាប់បាញ់ការពារនាវាចម្បាំង ដែលចង់ឈ្លានពានទឹកដីខ្លួន (មានវីដេអូ)

រុស្ស៊ី៖ កាលពីពេលថ្មីៗនេះ រុស្សីបានបង្ហាញពីភាពជោគជ័យក្នុងវិស័យយោធារបស់ខ្លួនមួយកម្រិតទៀត បន្ទាប់ពីបានធ្វើតេស្តិ៍បាញ់សាកល្បងគ្រាប់មីស៊ីលសម្រាប់បាញ់ការពារនាវាចម្បាំងប្រកបដោយជោគជ័យ។ គ្រាប់មីស៊ីលប្រភេទថ្មីនេះត្រូវបានគេហៅថា Onyx ​ មានឥទ្ធិពល និងល្បឿនដ៏អស្ចារ្យមិនធ្លាប់មាន។ គ្រាប់មីស៊ីលប្រភេទនេះ អាចត្រូវបានគេបំពាក់ជាមួយនឹងក្បាលគ្រាប់មីស៊ីលផ្សេងទៀត ដើម្បីបាញ់ការពារ ឬបាញ់កំទេចសត្រូវណា ដែលមានបំណងចង់បាញ់កំទេចនាវាចម្បាំង។

យោងតាមក្រសួងការពារជាតិរុស្សីបានឲ្យដឹងថា គ្រាប់មីស៊ីលប្រភេទ Onyx ​នេះ អាចការពារលើដែនសមុទ្រ ដែលមានចម្ងាយ ៦០០ គីឡូម៉ែត្របានយ៉ាងមានប្រសិទ្ធភាព។ វីដេអូនៃការបាញ់សាកល្បងគ្រាប់មីស៊ីល Onyx ​នេះ ត្រូវបានរុស្សីយកទៅចែកផ្សាយពេញបណ្តាញសារព័ត៌មានជុំវិញពិភពលោក និងធ្វើឲ្យការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រទេសមហាអំណាចយោធាជាច្រើនផងដែរ។ លោកអ្នកអាចទស្សនាវីដេអូនៃការបាញ់សាកល្បងគ្រាប់មីស៊ីលប្រភេទ Onyx ដូចខាងក្រោម៖

អត្ថបទ៖ ភក្តី

ប្រភព៖ Khmer Note