April 6, 2020

ទង្វើគួរឲ្យកោតសរសើរ! ខៃ ប្រសិទ្ធ ឃើញអាណិតអាសូរពេកក៏ជូនថវិកាដល់លោកយាយម្នាក់ដែលខំទូលលក់ក្រសាំង និងស្តៅ តាមដងផ្លូវដើម្បីជីវភាព (មានវីដេអូ)

អតីត​តារា​ភាពយន្ត​ខ្មែរ​ដ៏​ល្បីល្បាញ​នៅ​ក្នុង​អំឡុង​ទសវត្ស​ទី​៨០ និង​៩០ លោក ខៃ ប្រសិទ្ធ ទោះបីជាលាឈប់ពីសិល្បៈជាយូរឆ្នាំណាស់មកហើយក្តី ប៉ុន្តែលោកនៅតែទទួលបានការចាប់អារម្មណ៍ពីសាធារណជន តាមរយៈអំពើសប្បុរសធម៌ដែលលោកតែងតែបានចូលរួម។ ជាក់ស្តែងណាស់កាលពីពេលថ្មីៗនេះលោក ខៃ ប្រសិទ្ធ បានធ្វើនូវអំពើសប្បុរសធម៌មួយដោយបានជួយជូនជាថវិកាដល់លោកយាយចាស់ជរាមួយរូប ដែលដើរលក់ក្រសាំង និងស្តៅ ជាហេតុធ្វើឲ្យលោកយាយមានចិត្តរំភើបជាពន់ពេក។ ដោយមានការបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ Mobe Koza Vlm បានសរសេររៀបរាប់ថា៖

“ព្រឹកមិញនេះ បងប្រុស ខៃ ប្រសិទ្ធ ( Prasith Khai) បានឃេីញលោកយាយចាស់ម្នាក់ដែលគាត់ដេីរលក់ក្រសាំង និង ស្តៅតាមផ្លូវ។ ដោយឃេីញលោកយាយមានការហត់នឿយ បងប្រុស ខៃ ប្រសិទ្ធ មានចិត្តអាណិតដល់លោកយាយ គាត់ក៏បានជួយជាថវិកាបន្តិចបន្តួចដល់លោកយាយ។ លោកយាយគាត់ត្រេកអរណាស់ គាត់ថាមិនដែលមានអ្នកណាអោយយាយ ចឹងទេចៅ ។
សូមជូនពរបងអោយបងជួបតែសេចក្តីសុខចំរេីន។ សូមជួយ Like និង Share ទាំងគ្នាដេីម្បីជាការគាំទ្រនិងលេីកទឹកចិត្តបងប្រុសនូវទឹកចិត្តដ៏សប្បុរសធម៌របស់បងប្រុស”៕

ប្រភព៖ Khmer Note