May 26, 2020

លោក សៀ កាម៉ង់ដង់ ជាងចម្លាក់រូបសំណាកលោក Beat Richner ដោយពុំគិតថ្លៃឈ្នួល ចេញមុខរៀបរាប់្យដឹងថា…. (មានវិដេអូ)

ដូចប្រិយមិត្តដឹងរួចស្រាប់ទៅហើយថា លោក តាន់ គឹមសួរ និងលោកអាចារ្យធំ បានរួមគ្នាផ្ដួចផ្តើមធ្វើរូបសំណាករបស់វេជ្ជបណ្ឌិតលោក Beat Richner ដោយមានលោក សៀ កាម៉ង់ដង់ ជាជាងចម្លាក់ ដោយពុំមានគិតថ្លៃឈ្នួលឡើយ។ កន្លងអស់ជាងមួយរយៈ រហូតមកដល់ពេលនេះ រូបសំណាកត្រូវបានធ្វើរួចរាល់ហើយ ដោយត្រូវបានមហាជនកោតសរសើរមិនដាច់ពីមាត់ ថាពិតជាដូចមនុស្សពិតៗ តែម្ដង។

យ៉ាងណាមិញ បើយោងតាមរយៈការឲ្យដឹងរបស់ជាងចម្លាក់រូបនេះ បានរៀបរាប់ថា រូបគាត់គឺទទួលឆ្លាក់រូបលោកដុកទ័រ Beat Richner ដោយសទ្ធាជ្រះថ្លា និងមិនគិតថ្លៃ ដោយសារតែចង់បង្ហាញពីការដឹងគុណចំពោះលោក ជាពិសេសចង់ឲ្យកូនខ្មែរទាំងអស់ឲ្យចង់ចាំផងដែរ។ លោកបានឲ្យដឹងទៀតថា បើតាមការឲ្យដឹង រូបសំណាកនេះមានតម្លៃដល់ទៅ ៥ពាន់ដុល្លារ ហើយមានកំពស់ដល់ទៅ ៣ម៉ែត្រ ត្រូវយកចិត្តទុកដាក់ជាខ្លាំងក្នុងការធ្វើ។ ប៉ុន្តែសម្រាប់ថ្លៃចំណាយផ្សេងៗ គឺលោកក៏បានទទួលការជួយផ្គត់ផ្គង់ពីលោក តាន់ គឹមសួរ និងលោក អាចារ្យធំ ផងដែរ។ សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Khmer Note