តាន់ គឹមសួរ បង្ហាញរូបភាពមួយសន្លឹករបស់ Dr. Beat Richner ដែលមានអត្ថន័យកាត់ថ្លៃមិនបាន

ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ( Dr. Beat Richner) បានទទួលអនិច្ចកម្ម លាចាកលោក ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ ធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា មានការរន្ធត់និងសោកស្តាយជាពន់ពេក។ យ៉ាងណាមិញប្រិយមិត្តក៏បានជ្រាបរួចមកហើយថា លោក តាន់ គឹមសួរ ព្រមទាំងឌីជេអាចារ្យធំ បានសហការជាមួយនឹងជាងចម្លាក់លោក កាម៉ង់ដង់ ក្នុងការធ្វើរូបសំណាក លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ទុកតាំងក្នុងមន្ទីរពេទ្យគន្ធបុប្ផា ដោយឥតគិតថ្លៃ។

ក្នុងនោះផងដែលថ្មីៗនេះលោក តាន់ គឹមសួរ បានបង្ហោះរូបភាពមួយសន្លឹករបស់លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ បានថតជាមួយនឹងកុមារីម្នាក់ជាអ្នកជម្ងឺនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។ អ្វីដែលលោក តាន់ គឹមសួរ បានផ្តោតទៅលើនោះ គឺនៅក្នុងហោប៉ៅ​អាវរបស់ លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ឃើញរូបរាងដូចជាទូរស័ព្ទតូចមួយដែលមានតម្លៃថោក​ ធ្វើឲ្យមហាជនជាច្រើនសម្តែងក្តីរំជួលចិត្តជាខ្លាំង។ ដោយមានការលើកឡើងថា លោកវេជ្ជបណ្ឌិត ជន​ជាតិ​ស្វីសរូបនេះ បាន​ចំណាយ​ពេល​ស្ទើរ​ពេញ​មួយ​ជីវិត​របស់​លោក ​ដើម្បី​ជួយ​សង្រ្គោះ​ជីវិត​កុមារ​កម្ពុជារាប់លាននាក់ ដោយលោកតែងតែធ្វើការប្រគុំតន្រ្តី និង​មូលនិធិនានាដើម្បី​ទ្រ​ទ្រង់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា៕

ប្រភព៖ Khmer Note