April 6, 2020

បេក្ខជនធ្លាក់មុខវិជ្ជាគណិតជាច្រើន លើកគ្នាតវ៉ានៅមុខក្រសួងអប់រំ ឲ្យជួយរកដំណោះស្រាយ (មានវីដេអូ)

កាលពីថ្ងៃទី០៩ និងទី១០ ខែកញ្ញា ឆ្នាំ២០១៨ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០១៨ សម័យប្រឡងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ សម្រាប់មណ្ឌលប្រឡងទូទាំងប្រទេស។ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពេលដែលឃើញថា មុខវិជ្ជាគណិត មានបេក្ខជនជាច្រើនទទួលនូវនិទ្ទេស F។

ដោយមានការលើកឡើងថា អាចមានបញ្ហាមិនប្រក្រតី ធ្វើឲ្យបេក្ខជនជាច្រើននាក់ដែលជឿជាក់ថាសន្លឹកកិច្ចការគណិតរបស់ខ្លួនធ្វើបានត្រឹមត្រូវ សម្តែងក្តីមិនសុខចិត្ត មិនពេញចិត្តចំពោះលទ្ធផល ក៏បាននាំគ្នាចេញមកតវ៉ា នៅមុខអាគារក្រសួងអប់រំនៅព្រឹកមិញនេះ។ សូមទស្សនាវីដេអូនៅខាងក្រោម៖

ប្រភព៖ Khmer Note