វីដេអូសកម្មភាពរបស់វេជ្ជបណ្ឌិត Beat Richner មុនពេលទទួលមរណភាព​

សម្រាប់បុរសម្នាក់គាត់ជាមនុស្សចំឡែកគួរឱ្យស្រលាញ់ហើយអ្នកផ្សេងទៀតជា«ព្រះ»។ វេជ្ជបណ្ឌិត Beat Richner បានសង្គ្រោះជីវិតកុមាររាប់រយរាប់ពាន់នាក់ជាមួយមន្ទីរពេទ្យនៅកម្ពុជា។

​លោក​វេជ្ជបណ្ឌិត Beat Richner មាន​វ័យ ៧១​ឆ្នាំ​គឺជា​ជនជាតិ​ស្វី​ស​។ ដំបូង​ឡើយ​លោក Beat Richner បានធ្វើ​ការអោយ​កាកបាទក្រហម​ប្រទេស​ស្វី​ស​។ តែ​ក្រោយ មក​លោក​ត្រូវបាន​បញ្ជូនមក​ធ្វើការ​នៅ​កម្ពុជា​ចន្លោះ​ឆ្នាំ ១៩៧៤​ដល់​ឆ្នាំ ១៩៧៥​។ តែ​លោក​ត្រូវ​បង្ខំ​ចេញទៅ​ប្រទេស​កំណើត​វិញ នៅពេលដែល​ខ្មែរក្រហម​បាន​ចូលមក​កាន់កាប់​ប្រទេស​កម្ពុជា ។ ហើយ​នៅក្នុង ១៩៩១ លោក Beat Richner បាន​ត្រឡប់មក​កម្ពុជា និង​សុំ​ឲ្យ​រដ្ឋាភិបាល​សាងសង់​មន្ទីរពេទ្យ​គន្ធបុប្ផា​ឡើងវិញ បន្ទាប់ពី​មន្ទីរពេទ្យ​មួយ​នេះ​រង​ការបំផ្លិចបំផ្លាញ​។​

​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​ពលរដ្ឋ​និយម​ហៅ​ជាទូទៅ​ថា ពេទ្យ​ទេវតា​ដែល​ព្យាបាល​កុមារ​ខ្មែរ​រាប់ម៉ឺន​នាក់​ក្នុង​មួយឆ្នាំៗ​ឥត​ថ្លៃ​នោះ គិត​រហូតមក​ដល់ពេលនេះ មាន​អាយុកាល ២៥​ឆ្នាំ​ហើយ បន្ទាប់ពី​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ឆ្នាំ ១៩៩២​។ មួយផ្នែក​ដើម្បី​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ក្នុង​មួយថ្ងៃ​ចំណាយ ១២​ម៉ឺន​ដុល្លារ​នោះ​លោក​វេជ្ជបណ្ឌិត Beat Richner បាន​សម្ដែង​សិល្បៈ​តាមរយៈ​ការលេង​សូរ​ឡូ ឬ​កូដវីយូឡុង ដើម្បី​ប្រមែប្រមូល​ថវិកា​ជួយ​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​។​

លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​ (រូបឯកសារ)
​ក្រៅពីនេះ​ថវិកា​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា រដ្ឋាភិបាល​ស្វី​សបាន​ផ្ដល់ជំនួយ ៤​លាន​ដុល្លារ​នៅ​រៀងរាល់ឆ្នាំ​។ រដ្ឋាភិបាល​កម្ពុជា​ជិត ១០​លាន​ដុល្លារ​នៅ​រៀងរាល់ឆ្នាំ​។

ដោយ​ក្នុងនោះ​នៅ​ឆ្នាំ ២០១៥ រដ្ឋាភិបាល​កម្ពុជា​បង្កើន​ថវិកា​វិភាគទាន​ជា​សាច់ប្រាក់​ចំនួន ២​លាន​ដុល្លារ​អាមេរិក​។ ហើយ​ឆ្នាំ ២០១៦​រដ្ឋាភិបាល​បង្កើន​ថវិកា​វិភាគទាន​ជា​សាច់ប្រាក់​រហូតដល់ ៦​លាន​ដុល្លារ​ដើម្បី​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​។ បច្ចុប្បន្ន​មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​ប្រាំ​ទីតាំង​ភ្នំពេញ ៤​ទីតាំង និង​សៀម​រាម ១​ទីតាំង​។

​សូមបញ្ជាក់ថា គិត​ត្រឹម​ឆ្នាំ ២០១៦ មន្ទីរពេទ្យ​គន្ធបុប្ផា​ចំណាយ​ថវិកា​អស់​ជាង ៥០០​លាន​ដុល្លារ​ក្នុងការ​ព្យាបាល​កុមារ​។ ហើយ ២៤​ឆ្នាំ​មកនេះ​មន្ទីរពេទ្យ​គន្ធបុប្ផា​ព្យាបាល​កុមារ​ចំនួន 16​លាន​នាក់​។ ក្នុងនោះ 1.6​លាន​នាក់​ស្ថិតនៅក្នុង​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​។​ក្នុង​មួយខែៗ​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ភ្នំពេញ និង​នៅ​សៀមរាប បាន​ជួយ​ពិនិត្យ ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​ជា​កុមារ​ជាង ៨​ម៉ឺន​នាក់​៕

ប្រភព៖Glanz & Gloria

Beat Richner: Eine Würdigung

Für die einen war er ein sympathischer Spinner, für die anderen ein «Gott». Unbestritten ist: Dr. Beat Richner hat mit seinen Spitälern in Kambodscha das Leben hunderttausender Kinder gerettet. Eine Hommage an den Zürcher Kinderarzt, der am Sonntag mit 71 Jahren seiner schweren Krankheit erlegen ist.

Posted by Glanz & Gloria on Sunday, 9 September 2018