ស្រុកខ្មែរមានគ្រូពេទ្យប៉ុន្មាននាក់ទៀតទៅ ដែលដូចគ្រូពេទ្រចិត្តធម៌ទាំងនេះ! យកចិត្តទុកដាក់ព្យាបាលអ្នកក្រ ហើយថែមទាំងមិនយកលុយទៀត (វីដេអូ)

ជារឿងដ៏ប្រពៃ និងជាគំរូដ៏ល្អបំផុតមួយ សម្រាប់គ្រូទាំងឡាយដែលតែងតែសំឡឹងឃើញលុយធំជាងជីវិតរបស់អ្នកជំងឺ ដែលកន្លងមកធ្លាប់តែមានព័ត៌មានជាច្រើនទាក់ទងនឹងការមិនយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យក្នុងស្ថាប័នរដ្ឋមួយចំនួនទៅលើអ្នកជំងឺដែលមានជីវភាពក្រីក្រ ប៉ុន្តែសម្រាប់ក្រុមគ្រូពេទ្យ បង្អែកជ័យជំនះខេត្តកណ្តាលវិញ គឺកាលពីពេលថ្មីៗនេះបានជួយសង្គ្រោះក្មេងតូចក្នុងគ្រួសារក្រីក្រម្នាក់ដែលបានលេបត្រីអណ្តាតឆ្កែចូលបំពង់ខ្យល់ហើយស្លាក់ ប្រសិនបើមិនមានការជួយសង្គ្រោះសស្រាក់សស្រាំពីគ្រូពេទ្យទេ ក្មេងប្រុសរូបនេះនឹងស្លាប់មិនខាន ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Phany Sreng បានឱ្យដឹងថា ថ្ងៃនេះគ្រូពេទ្យនៅផ្នែក ORL នៃមន្ទីពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល បានជួយសង្រ្គោះជីវិតក្មេងប្រុសអាយុ១០ខែម្នាក់ដែលក្រីក្រណាស់ លេបត្រីអណ្តាតឆ្កែចូលបំពង់ខ្យល់ ។ បើមកមិនទាន់ពេលទេក្មេងនឹងស្លាប់ហើយ ។ អ្នកម្តាយគ្រប់រូបគប្បីប្រយ័ត្នផងណា !!!» ។

ជាមួយគ្នានេះដែរ ក្រៅតែអំពីការយកចិត្តសង្គ្រោះដោយយកចិត្តទុកដាក់ហើយនោះ ក្រុមគ្រួពេទ្យមិនបានយកប្រាក់ពីម្ដាយក្មេងរងគ្រោះឡើយ ដោយសារតែជីវភាពគាត់ក្រីក្រី ហើយថែមទាំងផ្ដល់ជាថ្នាំសង្កូវបន្ថែមទៀតផងដែរ ដែលសកម្មភាពនេះ ត្រូវបានទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសអ្នកដែលនិយមតាមដានបណ្ដាញទំនាក់ទំនងសង្គហ្វេសប៊ុក ៕

ប្រភព៖ KBN