ឃើញល្ខោនខោលធ្លាក់ដុនដាបបែបនេះ ប្រធានសមាគមសិល្បៈអ្នកនាង ចន ច័ន្ទលក្ខិណា ពោលថាចង់ជួយណាស់ តែបែរជាមានគេថា….

មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញចលនាបំផុសបំផុលកូនខ្មែរជំនាន់ក្រោយ ឲ្យចេះស្រលាញ់ និងការពារល្ខោនខោលដែលជាមរតករបស់ខ្មែរ កាន់តែកើនឡើងខ្ពស់ ខណៈដែលភ្ញៀវទៅទស្សនាកាលពីសប្តាហ៍មុនកើនឡើងគួរឲ្យកត់សម្គាល់។ ប៉ុន្តែ បើយោងតាមសម្ដីរបស់លោកគ្រូ ម៉ាន់ កុសល ដែលជាប្រធានរោងល្ខោនសុវណ្ណភូមិ បានឲ្យដឹងថា ជាទូទៅល្ខោនខោលមានអ្នកចូលទស្សនាប្រមាណ២០នាក់ប៉ុណ្ណោះ ក្នុងមួយខែ។ បន្ទាប់ពីបានឃើញដំណឹងនេះ បានធ្វើឲ្យប្រធានសមាគមសិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមុខប្រតិកម្មភា្លម។

ជាក់ស្ដែង អ្នកនាងបានពោលរៀបរាប់ក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា៖ «អាណិត ចង់ជួយ តែរអាហើយ សំបូរអ្នកចេះដឹងច្រើនពេក ចង់ជួយទៅជាខុស លឿនណាស់មាត់ម្នាក់ៗដែលជះមកលើខ្ញុំ ហាឡើងគឺនាងប្រធានសមាគម ជំទាវប្រធានសមាគម ។ល។ និយាយមកក្នុងន័យផ្ចាញ់ផ្ចាល»។ គួរបញ្ជាក់ផងដែរថា ថ្មីៗ នេះ ក្រោយថៃប្រកាសស្នើដាក់ល្ខោនខោលជាបេតិកភ័ណ្ឌជាតិ អ្នកនាង​ ចន ច័ន្ទលក្ខិណា បាននាំតារាជាច្រើនធ្វើការផ្សព្វផ្សាយល្ខោនខោលខ្មែរទៅតាមទីសាធារណៈ ដែលទង្វើរបែបនេះបានធ្វើឲ្យអ្នកនាងទទួលបានពាក្យសរសើរ និងរិះគន់ពីមតិមហាជនផ្សេងៗ គ្នា៕

Processed with VSCO with a2 preset

ប្រភព៖ Khmer Note