ក្បាលស្ពានទន្លេសេកុង ទើបសាងសង់រួចមិនទាន់ដាក់ឲ្យប្រើប្រាស់ផង ស្រាប់តែបាក់ស្រុតវិញបាត់

ខេត្តស្ទឹងត្រែង៖ យោងតាមប្រសាសន៍របស់ឯកឧត្តម ខៀវ កាញារីទ្ធី រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅលើបណ្តាញសង្គមបានឲ្យដឹងថា កាលពីវេលាម៉ោង០៣រសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ មានការបាក់ស្រុតក្បាលស្ពាន ឆ្លងទន្លេសេកុង នៅចំណុចបង្គោលលេខ 78 ព្រំដែន កម្ពុជា ឡាវ។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា ស្ពានឆ្លងទន្លេសេកុង (ហៅស្ពានអូរគួក) នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជាឡាវ កសាងដោយកំលាំងកងវិស្វកម្ម រួចរាល់ជាស្ថាពរហើយ ប៉ុន្តែមិនទាន់សម្ពោធដាក់អោយប្រើប្រាស់នៅឡើយ ស្រាប់តែពេលនេះស្ពាននោះបានបាក់ស្រុតទៅវិញ៕

ខ្ញុំបាទសូមគោរព ជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី ស្តីពី ការបាក់ស្រុតក្បាលស្ពាន ឆ្លងទន្លេសេកុង នៅចំណុច បង្កោលលេខ 78 ព្រំ ដែន…

Posted by Kanharith Khieu on Sunday, 2 September 2018

អត្ថបទ៖ សេម

ប្រភព៖ Khmer Note