លើកស្ទួយវប្បធម៌ខ្មែរ! យុវជនម្នាក់មានស្នាដៃច្នៃក្រម៉ាចេញជាសម្លៀកបំពាក់យ៉ាងស្រស់ស្អាត និងទាក់ទាញ

មួយរយៈចុងក្រោយនេះគេសង្កេតឃើញថាមានយុវជនខ្មែរជាច្រើន ដែលមានទេពកោសល្យសាងស្នាដៃដោយមានការច្នៃក្រម៉ាឲ្យចេញជាសម្លៀកបំពាក់ទាន់សម័យមានភាពទាក់ទាញជាខ្លាំង។ ជាក់ស្តែងថ្មីៗនេះមានកម្មវិធីពិព័រទេសចរណ៍ប្រចាំឆ្នាំ២០១៨ មានការដើរបង្ហាញម៉ូតដោយម៉ូដែលមួយក្រុមបានដើរបង្ហាញឈុតក្រម៉ាខ្មែរ ដែលជាការការច្នៃម៉ូតដោយ Mr. Ken ដែលមានរចនាម៉ូតសំលៀកបំពាក់មានភាពច្នៃប្រឌិតខ្ពស់។

យ៉ាងណាមិញ ក៏មានតារាម៉ូដែល Mss Green បានបង្ហាញអារម្មណ៍ ក្រោយពីបានដើរបង្ហាញម៉ូតក្រម៉ាខ្មែរ ដោយកញ្ញា បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ “សុំយោបល់ម្នាក់មួយមកស្នាដៃកូនខ្មែរយើងណា Designer by : Ah Ken មិនចាំបាច់ថតដោះអាវ ឬ ពាក់អាវក្នុងបង្ហោះ គ្រាន់តែយកក្រម៉ាមកកែច្នៃហើយបង្ហោះក៏វាអាចជួយលើកស្ទួយវប្បធម៍យើងបានដែលមែនអត់”៕

ប្រភព៖ Khmer Note