កូនមួយហើយកាន់តែផ្អែមល្ហែម! គង់ ចាន់ស្រីមុំ ផ្ញើវីដេអូជូនពរស្វាមីក្នុងថ្ងៃខួបកំណើត ស្តាប់ហើយចង់លើសជាតិស្ករ

ក្រោយពីអ្នកនាង គង់ ចាន់ស្រីមុំ បានសម្រាលកូនស្រីដំបូងរួចមក ​គូស្វាមី​ភរិយាមួយគូនេះកាន់តែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា តាម​រយៈ​បណ្តាញ​សង្គម​មិន​ដែល​ដាច់ ដោយលោក គឹម សីហា ជាស្វាមីតែងតែយកចិត្តទុក្ខដាក់មើលថែថ្នាក់ថ្នមភរិយាជានិច្ច បំពេញមុខជាស្វាមី និងឪពុកបានយ៉ាងល្អ។

យ៉ាងណាមិញនៅថ្ងៃនេះជាថ្ងៃខួបកំណើតស្វាមីរបស់ខ្លួន អ្នកនាង គង់ ចាន់ ស្រីមុំ បានបង្ហោះវីដេអូជូនពរស្វាមីយ៉ាងផ្អែមល្ហែម ដោយអ្នកនាងបានសរសេរថា៖ “រីករាយថ្ងៃខួបកំណើតណាប្តីសំលាញ់ Seyha Kem អ្វីដែលចង់និយាយមានតែប៉ុណ្ណឹងទេ អៀនណាស់ ដូចចង់អួរៗម៉េចទេ។ ជូនពរអោយប្តីមានសុខភាពល្អ និងស្រលាញ់គ្រួសារអោយកាន់តែខ្លាំង”។ តោះចង់ដឹងថា គង់ ចាន់ស្រីមុំ ជូនពរអ្វីខ្លះដល់ស្វាមីជាទីស្រលាញ់ មកមើលវីដេអូនៅខាងក្រោមនេះ៖

ប្រភព៖ Khmer Note