May 30, 2020

ស្រីម៉ុច ចង់អោយក្រសួងយកពេលទៅមើលសិល្បៈករចាស់ជរា ខ្វះខាត គ្មានទីពឹង ប្រសើរជាយកពេលមកដុសក្អែលមនុស្សខុសរឿង

ក្រោយពេលដែលក្រសួងវប្បធម៌គ្រោះនឹងបើកប្រតិបត្តិការណ៍ ដុសក្អែលតារាសិចស៊ី រួចមកក្នុងនោះក៏មានឈ្មោះអ្នកនាងស្រីម៉ុចផងដែរ ដែលនឹងត្រូវគេដុសក្អែលម្តង។ ខណៈពេលដែលក្រសួងគ្រោងមានវិធានការណ៍បែបនេះ អ្នកនាង ស្រីម៉ុច ក៏បានបង្ហោះសារថាគួរណាស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ យកពេលវេលារបស់ខ្លួនទៅមើលសិល្បៈករជើងចាស់ ចាស់ជរា ខ្វះខាត និងគ្មានទីពឹងវិញប្រសើរជាងយកពេលមកដុសក្អែលមនុស្សខុសរឿង។ សាររបស់អ្នកនាងស្រីម៉ុច បានរៀបរាប់នៅលើ Facebook ថា៖

“យកពេលទៅជួយគាត់ខ្លះទៅអីបងៗ អ្នកគ្រប់គ្រងខាងនឹង កុំយកពេលមក ដុសក្អែលមនុស្សខុស រឿង។ ហាហាប្រហែលភ្លេចថាគាត់ជាតារា ហើយមើលទៅ តារាច្រើនចាំអត់អស់មែន ? ចាំបានតែអារឿងខុសរបៀប ខ្ញុំយាយក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ទេណា មែនខ្ញុំ ចេះដឹងរឿងបងៗ ទេ” និងមួយឃ្លាទៀតរៀបរាប់ថា៖

“អគុណបង Khmernote.com ។ ដូចខ្ញុំបានជំរាប នៅក្នុង account របស់ខ្ញុំចឹង នៅមានតារាជើងចាស់ ហើយនឹង តារាចាស់ជរាជាច្រើនត្រូវការជំនួយសុំយកពេលទៅជួយពួកគាត់ផង សុំកុំប្រើពាក្យថាគាត់ជាអតីតតារា អោយសោះ ។ ដឹងទេថាអំពើដែលអ្នកធ្វើមកលើខ្ញុំទាំងទទឹងទិស វាមានផលប៉ះពាល់អ្វីខ្លះ បើសិនប៉ះអ្នកខ្លះដែលគ្នាមាន ទឹកចិត្តទុនខ្សោយខាងស្មារតី តើនឹងមានរឿងអីកើតឡើង ? អ្នកបានយកជីវិតខ្ញុំទៅជចែកវែកញែកអោយអ្នកមិនយល់មកជេរបញ្ចោរខ្ញុំ ដល់ម៉ែឪបងប្អូនខ្ញុំ ដៀលខ្ញុំសុតតែលក់ខ្លួន ជេរដល់កូនរបស់ខ្ញុំ ដោយខ្ញុំមិនបានទៅធ្វើអ្វីខុសនឹងច្បាប់សោះ ។ ខ្ញុំចូលចិត្តសិចសុី អ្នកដែលមិនពេញចិត្តកុំមើលទៅបានហើយ ខ្ញុំនៅផ្ទះខ្ញុំ ខ្ញុំពាក់ក្នុងកម្មវិធីរបស់ខ្ញុំ ខ្ញុំ post ក្នុង Facebook របស់ខ្ញុំ ហាហា ចង់សើចខ្ញុំខុសដែរ ? Ok ខ្ញុំមិនអាចហាមអ្នកណាម្នាក់មិនអោយបញ្ចេញ មតិយោបល់នៅអ្វីដែលគេមិនពេញចិត្តនោះទេ តែសុំម៉្យាងកុំប្រើពាក្យថាខ្ញុំជាតារា។ សុំជំរាបជាលើកចុងក្រោយ ស្រីម៉ុចនៅតែជាស្រីម៉ុច មិនថាស្លាប់ទៅជាខ្មោចក៍នៅតែសុិចសុី ។ 2018 ហើយ ណាចា”

ប្រភព៖ Khmer Note