May 26, 2020

ស្អាតណាស់! ទូក-ង វែងជាងគេលើលោក ដែលគេធ្វើនៅខេត្តព្រៃវែងនោះ បង្ហាញខ្លួនលើផ្ទៃទឹកហើយ ដែលមានប្រវែងរហូតដល់ទៅ….

ទូក-ងដែលធ្វើពីឈើគគីរនៅខេត្តព្រៃវែងដែលត្រូវបានកំណត់ថាជាទូក-ងវែងជាងគេនៅលើពិភពលោកនោះត្រូវបានគេឃើញបង្ហាញខ្លួននៅលើផ្ទៃទឹកហើយ។
នៅក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុកគេបានឃើញមានការបង្ហោះនូវរូបភាពទូក-ងដ៏វែងនោះកំពុងអណ្តែតនៅលើផ្ទៃទឹកយ៉ាងសង្ហានិងគួរឱ្យចាប់អារម្មណ៍បំផុត។
ទូក-ងវែងជាងគេលើពិភពលោកនេះមានប្រវែង៨៥,៥ម៉ែត្រទទឹង១,៥៥ម៉ែត្រដាក់ចំណុះទូកបានចំនួន១៧៩នាក់។ ក្បាលទូកឆ្លាក់ចេញជាក្បាលនាគរីឯកន្ទុយឆ្លាក់ចេញជាកន្ទុយហង្ស។

គោលបំណងសំខាន់ៗនៃការផលិតទូក-ងដែលវែងជាងគេនេះគឺចង់រំលឹកឡើងវិញនូវប្រវត្តិដ៏យូរលង់នៃការផលិតនិងការប្រើប្រាស់ទូករបស់ខ្មែរតាំងពីសម័យបុរាណជាពិសេសរំលឹកឡើងវិញនូវស្នាព្រះហស្ថរបស់ព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ក្នុងការប្រើប្រាស់ទូកជាមធ្យោបាយមួយក្នុងការការពារទឹកដី,ជួយលើកតម្កើងកិត្យានុភាពជាតិដោយបង្ហាញពិភពលោកទាំងមូលឱ្យបានដឹងកាន់តែច្បាស់ថាកម្ពុជាអាចបង្កើតស្នាដៃដ៏អស្ចារ្យមួយ,ជំរុញស្មារតីស្នេហាជាតិនិងសាមគ្គីភាពនៃយុវជនជាកូនចៅជំនាន់

ក្រោយក្នុងការថែរក្សានិងអភិរក្សកេរដំណែលពីដូនតា,ដើម្បីបង្ហាញឱ្យពិភពលោកឃើញថាខ្មែរយើងខ្លាំងអាចផលិតបានអ្វីដែលអស្ចារ្យជាងគេលើពិភពលោកដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងចេះសាមគ្គីគ្នារួបរួមគ្នាជាធ្លុងមួយតាមរយៈការកសាងទូក-ងវែងជាងគេចាប់ផ្តើមតាំងពីឈើមួយដើមរហូតដល់ចេញជារូបរាងទូកឡើងដោយការនាំគ្នាចាំងឈើបន្តិចម្តងៗ,ដើម្បីបណ្តុះឆន្ទៈកូនខ្មែរយើងឱ្យនាំគ្នាបង្កើតនូវអ្វីដែលអស្ចារ្យសម្រាប់ខ្មែរលើឆាកអន្តរជាតិចៀសវាងការយកពេលវេលាមានតម្លៃទៅសេពគ្រឿងញៀនគ្រឿងស្រវឹងបង្ហោះម៉ូតូនិងក្មេងទំនើងជាដើម៕ ប្រភព៖ bizkh