April 6, 2020

សំណាងមនុស្សមើលមិនឃើញមែន!! ដុំថ្ម​ចម្លែក​២​ដុំ មាន​ក្លិនក្រអូប​ចម្លែក​ដូច​ទឹកអប់ គេ​ឲ្យ​ជាង ២មុឺនដុល្លារ តែមិនលក់ព្រោះតែ…

ដុំថ្ម​ពីរ​ដុំ ដែល​មាន​រាងរៅ និង​ពណ៌​សម្បុរ​ខុសគ្នា តែ​សុទ្ធសឹងតែ​មាន​ក្លិនក្រអូប​ដូចជា​ទឹកអប់ ម្ចាស់​ដុំថ្ម​ពីរ​ដុំ​នេះ​ឲ្យដឹងថា មាន​អ្នក​នៅ​ទីក្រុង​ហូជីមិញ​មក​សុំ​ទិញ​លោក​ក្នុង​តម្លៃ ៥ លាន​ដុង (២០​ម៉ឺន​ដុល្លារ​) តែ​លោក​ពុំ​ទាន់​លក់ ។​ដុំថ្ម​ពីរ​ដុំ​ដែល​ជះ​ក្លិនក្រអូប​នេះ មួយ​ដុំ​រាង​មូល​វែង​ពណ៌​ក្រហម​ទម្ងន់​ប្រមាណ ០,៦ គីឡូក្រាម ហើយ​មួយ​ដុំ​ទៀត​ពណ៌​ប្រផេះ មាន​ទម្ងន់ ០,៩ គីឡូក្រាម ដែល​ត្រូវបាន​កាត់​ចេញពី​ផ្ទាំង​ថ្ម​ធំ​មួយ​ផ្សេងទៀត ។ ថ្វី​ត្បិត​មាន​ពណ៌​សម្បុរ​រាងរៅ​ខុស​គ្នា​ក្តី តែ​ថ្ម​ទាំង​ពីរ​ដុំ​នេះ​សុទ្ធសឹងតែ​ជះ​ចេញ​ក្លិនក្រអូប​ដូច​ទឹកអប់ ហើយ​ដុំថ្ម​ពណ៌​ប្រផេះ​មាន​ក្លិនក្រអូប​ខ្លាំង​ជាង ។​

​ម្ចាស់​ដុំថ្ម​នេះ​ឲ្យដឹងថា ២​ខែ​មុន​មាន​ពលរដ្ឋ​ម្នាក់​នៅ​ទីក្រុង Pleiku ខេត្ត gialai បាន​ទៅ​ពឹងពាក់​លោក​ឲ្យជួយ​មើល​ហុងស៊ុយ​ដើម្បី​សង់ផ្ទះ ។ ដោយ​ដឹងថា លោក​ចូលចិត្ត​ប្រមូល​ទិញ​ថ្ម​ប្លែកៗ​ម្ចាស់ផ្ទះ​ក៏​បាន​យក​ដុំថ្ម​ពណ៌​ក្រហម​ឲ្យ​លោក ចំណែក​ដុំថ្ម​ពណ៌​ប្រផេះ​គាត់​ឲ្យ​លោក​មក​ខ្ចី​មក​ដាក់​តាំង​មើល ។ ថ្ម​ទាំងពីរ​ដុំ​នេះ​ពេល​ណា​ក៏​ជះ​ក្លិនក្រអូប​ដែរ ។ ម្ចាស់ផ្ទះ​នោះ​បាន​ប្រាប់​លោក​ថា គាត់​បាន​ទិញ​វាពី​ប្រជាជន​រកស៊ី​នេសាទ​នៅ​តំបន់​សមុទ្រ ។​

ពេល​យក​វា​មក​ដល់​ផ្ទះ​គាត់​បាន​យក​ដុំថ្ម​ទាំងពីរ​ទៅ​លាង​សម្អាត ហើយ​សំណល់​ទឹក​ក្រោយពេល​លាង​ក៏​ជះ​ក្លិនក្រអូប​ដែរ ។ ឃើញ​ចម្លែក​បែបនេះ​លោក​បាន​រក​មើល​តាម​បណ្តាញ​អ៊ិន​ធឺ​ណេត ក៏​ឃើញ​ថា ដុំថ្ម​ទាំងនេះ​មាន​លក្ខណៈ​ស្រដៀង​នឹង​ផូស៊ីល​ក្រពះ​ត្រី​សមុទ្រ​ដែល​ភាសា​អង់គ្លេស​ហៅថា “Glosbe” ។​

តាម​អ្នកជំនាញការ​នោះ​ប្រសិនបើ​ក្រោយ​ការ​ធ្វើ​តេស្ត​វា​ពិតជា Glosbe មែន វា​មាន​តម្លៃ​ដល់​ទៅ​រាប់សែន​ដុល្លារ​ក្នុង​១​គីឡូក្រាម​ឯណោះ ព្រោះ​វា​មាន​ប្រសិទ្ធភាព​ក្នុង​ការផលិត​ប្រភេទ​ឱសថ​ពិសេស ក៏ដូចជា​សម្រាប់​ធ្វើ​វត្ថុ​ធាតុ​ដើម​ក្នុង​ការផលិត​ប្រភេទ​ទឹកអប់​ដែល​មាន​តម្លៃ​ដ៏​ថ្លៃ ។