November 21, 2019

ដួង សុខគា ទម្លាយមូលហេតុគួរឲ្យតក់ស្លុតដែលលោកដាច់ខាតមិនទិញសំបុកចាបដើម្បីតាំងផ្ទះ

សំបុកចាបព្រៃដែល​សំបូរ​មាននៅ​តាម​ដើមឈើ​នៅតាម​ព្រៃ​មាត់ទន្លេ តែងតែត្រូវប្រជាពលរដ្ឋនិយមទិញយកទៅតាំងនៅផ្ទះដើម្បីឲ្យសត្វចាបស្រុករស់នៅ និងនៅតែពេញនិយមសម្រាប់ប្រជាជនកម្ពុជា។ យ៉ាងណាមិញ តារាកំប្លែងលោក ដួង សុខគា បានបង្ហាញមូលហេតុគួរឲ្យតក់ស្លុត និងរំជួលចិត្ត ដែលលោកដាច់ខាតគឺមិនទិញសំបុកចាបដើម្បីតាំងផ្ទះឡើយ។ ដោយលោកបានសរសេរថា៖

“ជាហេតុដែលខ្ញុំមិនទិញសំបុកចាប មកតាំងលម្អជាដាច់ខាត! ដូចយើង ដូចគេ! គេជិតដល់ថ្ងៃពងកូន យើងជិតដល់ថ្ងៃឆ្លងទន្លេ ប្រឹងរៀបសម្ភារៈ ត្រៀមកំនើត ចុះបើគេបំផ្លាញផែនការយើងចោលអស់ តើយើងអាចនឹងសុខសប្បាយបែបណា? សូមផ្សាយមេត្តាដល់សព្វសត្វទាំងឡាយផង!”៕

ប្រភព៖ Khmer Note