ស្រណោះណាស់! ហេតុតែខ្លួនពិការ ត្រូវកូនបណ្ដេញចេញមិនឲ្យនៅជាមួយ ពេលនេះបានត្រឹមតែដើររើសអេតចាយចម្អែតក្រពះ

មានការចែករំលែកតៗ គ្នាលើហ្វេសប៊ុក ដោយគណនីហ្វេសប៊ុកមួយឈ្មោះ Meav Meav ដែលបានរៀបរាប់ពីអ៊ំស្រីកម្សត់មួយរូប ដើររើសអេតចាយគ្មានទីពឹង ដោយសារតែកូនដេញចេញពីផ្ទះព្រោះខ្មាសគេដែលម្តាយជាជនពិការ។ បើទោះបីជាមិនបានបង្ហើបពីមូលហេតុដែលខ្លួនពិការជើងក្ដី តែអ៊ំស្រីបានតែប្រាប់ទាំងកម្សត់ថាពេលហត់បានតែសុំផ្ទះគេជ្រក គួរឲ្យអាសូរ។

ជាក់ស្ដែង យោងតាមសារមួយនេះបានពោលថា៖ «ខ្ញុំបានជួបគាត់ដោយចៃដន្យក្បែរបុរីសានហូ គាត់ប្រាប់ខ្ញុំថាត្រូវកូនដេញចេញពីផ្ទះព្រោះខ្មាស់គេដែលមានម្តាយជាជនពិការ រាល់ថ្ងៃដើររើសអេតចាយចញ្ចឹមជីវិត នឹងសុំផ្ទះគេនៅក្បែរបុរីសានហូ ខ្ញុំគ្មានអ្វីច្រើនជូនគាត់ទេ មានតែអាហារបន្តិចបន្តួចបុណ្ណោះ។ ទោះជាគាត់ជាមនុស្សបែបណា តែគាត់ក៏ជាម្តាយម្នាក់ដែលបានបង្កើតអ្នកអោយមើលឃើញពិភពលោកនេះ»៕

ប្រភព៖ Khmer Note