រវល់យ៉ាងណាក៏ អែនជី នាំស្វាមី ទៅចែកអំណោយ និងថវិកាមួយចំនួនជូនលោកតាលោកយាយដែលកំពុងខ្វះខាតខ្លាំង

ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមបង្ហាញពីស្ថានភាពលោកយាយ និងលោកតា ២នាក់ ដែលរស់នៅភូមិស្រែវាល ឃុំខ្លាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានជីវភាពយ៉ាងវេទនាបំផុត ហើយថែមទាំងគ្មានកូនចៅមើលថែ។ ដោយលោកយាយមានជម្ងឺឈឺរាំុរៃ គេងតែមួយកន្លែង ហើយលោកតាវិញក៏ពិការរកស៊ីចិញ្ចឹមជីវិតក៏មិនបាន។

ស្ថានភាពគួរឲ្យខ្លោចចិត្តបែបនេះធ្វើឲ្យអតីតតារាចម្រៀង អែនជី រួមទាំងស្វាមី និងក្រុមគ្រួសារ បាននាំគ្នាចេញដំណើរដើម្បីយកអំណោយនិងថវិកាខ្លះៗជូនលោកតាលោកយាយដែលកំពុងជួបការលំបាក។ ដោយ អែនជី បានបង្ហោះរូបភាពនិងបានសរសេរថា៖ “ទោះរវល់យ៉ាងណាក៏ឆ្លៀតពេលដែលចា៎ កំពុងធ្វេីដំណេីរទៅកាន់ខេត្តកំពង់ឆ្នាំងដេីម្បីយកអំណោយនិងថវិកាមួយចំនួនជូនដល់លោកតាលោកយាយទាំង២នាក់ដែលកំពុងត្រូវការជំនួយយ៉ាងខ្លាំង”៕

ប្រភព៖ Khmer Note