​នៅសុខៗ ចន ច័ន្ទលក្ខិណា បង្ហាញផ្ទៃមុខរបស់ខ្លួនសុទ្ធតែស្នាមក្រហមជាំ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល

តារាសម្ដែង និងពិធីការិនី ជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា កំពុងទទួលបានប្រជាប្រិយភាពខ្ពស់​ និងទទួលបានភាពកាក់កបក្នុងវិស័យសិល្បៈ និងជំនួញផ្ទាល់ខ្លួន។ ទន្ទឹមនឹងនេះ គេក៏ឃើញតារារូបនេះ ហាក់ដូចជាមានសម្រស់ស្រស់ស្អាតខ្លាំងពីមួយថ្ងៃទីមួយថ្ងៃ ប៉ុន្តែស្រាប់តែថ្មីៗ​នេះ អ្នកនាងបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងរូបសម្ផស្សលើស្បែកមុខរបស់ខ្លួន។

ជាក់ស្ដែង ដោយយោងតាមគណនីហ្វេសប៊ុករបស់អ្នកនាង កាលពីយប់មិញនេះ បានបង្ហោះរូបមុខរបស់ខ្លួនដែលពោរពេញដោយស្នាមជាំ ព្រមជាមួយនឹងសារពោលថា៖ «មុខអាក្រក់បែបនេះបើខ្ញុំ live video លក់សម្លៀកបំពាក់មានអ្នកទិញឬអត់ ? ខ្ញុំមិនខ្លាចនិងបង្ហាញមុខអាក្រក់អញ្ចឹងទេ ខ្ញុំជាខ្ញុំ»។ យ៉ាងណាមិញ ដោយតាមការស្មានរបស់អ្នកគាំទ្រគឺ ប្រហែលជាតារាស្រីរូបនេះបានធ្វើការកែសម្ផស្សជាមិនខាន។ ក្នុងនោះគ្រប់គ្នាក៏បានខមិនផងដែរថា ទោះបីជាអ្នកនាងទៅជាយ៉ាងណា ក៏នៅតែធ្វើការគាំទ្រជានិច្ច៕

ប្រភព៖ Khmer Note