តាន គឹមសួរ សំណូមពរឲ្យមហាជនជួយដល់អ្នកប្រដាល់ ឡុង សុភី ដែលកំពុងខ្វះខាតខ្លាំង

កាលពីពេលថ្មីៗនេះអ្នកប្រដាល់ ឡុង សុភី ជួបការព្រួយបារម្ភជាខ្លាំងដោយម្តាយបានរអិលដួលដាច់សរសៃឈាមខួរក្បាល និងសង្រ្គោះបន្ទាន់នៅខេត្តបាត់ដំបង ដោយអ្នកប្រដាល់រូបនេះបានប្រកាសថាខ្លួនគ្មានលទ្ធភាពសម្រាប់ចេញថ្លៃព្យាបាលម្តាយ។ យ៉ាងណាមិញលោក តាន់ គីមសួរ ក៏បានបង្ហោះសារនៅលើហ្វេសប៊ុកសំណូមពរឲ្យជួយដល់ អ្នកប្រដាល់ ឡុង សុភី ដែលកំពុងខ្វះខាតខ្លាំង។

ដោយលោកបានសរសេរថា៖ “ជីវិតជាអ្នកប្រដាល់តែប៉ុណ្ណឹង គឺអ៊ីចឹងឯង។ ពេលឡើងវ៉ៃម្តងៗ គឺបែកមុខបែកមាត់អស់ហើយ ហើយពេលខ្លះត្រូវប្រឈមគ្រោះថ្នាក់ដល់អាយុជិវិតទៀត មុខរបរច្រើនណាស់ ហេតុអ្វីពួកបងមិនទៅធ្វើ? ដើម្បីអ្វីបានជាពួកបងត្រូវមកចាប់អាជីពដ៏សែនពិបាកវេទនាហើយមិនទទួលបានការឲ្យតម្លៃមួយនេះ? មូលហេតុតែម្យ៉ាងទេ គឺដើម្បីមុខមាត់ប្រទេសជាតិ ដើម្បីឲ្យពិភពលោកកាន់តែស្គាល់ខ្មែរ។ ពេលវាយឈ្នះបានត្រឹមតែទទួលបានការស្រែកហ៊ោរកញ្ជ្រៀវអបអរសារទរពីសំណាក់បងប្អូនដែលភ្នាល់ឈ្នះការប្រកួត។ នៅពេលដែលវាយចាញ់ គេដៀលថាលក់ អត់បានការ អន់គ្រប់បែបយ៉ាង។ ហើយនៅពេលជួបបញ្ហាបែបនេះ សឹងតែគ្មានអ្នកអើពើខ្វាយខ្វល់ បានត្រឹមស្រែកយំដូចមនុស្សឆ្គួតសុំទានគេតាមហ្វេសប៊ុក។ ឱ ជិវិតជាអ្នកប្រដាល់អើយ!!! បើបងប្អូនចង់ចូលរួមជួយគាត់ សូមទំនាក់ទំនងទៅគាត់ផ្ទាល់៖
-093 432 226
-099 432 226″៕

ប្រភព៖ Khmer Note