May 26, 2020

អ្នកភូមិ ផ្អើលនាំគ្នាទៅមើល!! ឮសំឡេងសត្វស្រែកចេញពីអណ្ដូង តែចុងក្រោយកើតរឿងនឹកស្មានមិនដល់…

ឥណ្ឌា៖ ក្នុងភូមិមួយក្នុងប្រទេសឥណ្ឌា ព្រលឹមស្រាំងៗស្រាប់តែអ្នកភូមិលឺសម្លេងមានសត្វដ៏ធំមួយបានធ្លាក់ចូលក្នុងទឹកអណ្តូង ក្រោយមកស្រាប់តែលឺសម្រែកខ្លាំងៗ ចេញពីអណ្តូងនោះធ្វើអោយអ្នកភូមិមានការភិតភ័យយ៉ាងខ្លាំង មួយសន្ទុះក្រោយមកក៏មានគេតេប្តឹងប៉ូលីសតែម្តង បង្កភាពចលាចរពេញមាត់អណ្តូង។

ប្រភពបានបញ្ចាក់បន្ថែមទៀតថាក្រោយពីប៉ូលីសបានមកដល់ អ្នកភូមិក៏បានប្រមូលផ្តុំគ្នាពេញមាត់អណ្តូង តែពុំមានអ្នកណាហ៊ានអើតមើលឡើយ ព្រោះម្នាក់ៗគិតថា មិនដឹងច្បាស់ជាសត្វអ្វី? ក្រោយពីប៉ូលីសបានមកដល់កន្លែងកើតហេតុ ក៏ឃើញខ្លាមួយក្បាលដ៏ធំកំពុងតែប្រកាច់ក្នុងមាត់អណ្តូង

ប៉ូលីសឃើញបែបនេះក៏បាញ់ថ្នាំស្ពឹកធ្វើអោយខ្លានោះសន្លប់ ទើបប៉ូលីសចុះជួយវាឡើងមក តែអ្វីដែលគេនឹកស្មានមិនដល់នោះគឺថាខ្លាដ៏កាចសាហាវបែរជាមកប្រកាច់ក្នុងអណ្តូងទៅវិញ ហើយថែមទាំងបើប៉ូលីសមកជួយមិនទាន់ទេ ប្រហែលជាបាត់បង់ជីវិតក៏ថាបាន។ ប្រភព៖ Khempire