November 21, 2019

អាសូរណាស់! ចាស់ហើយគ្មានកូនចៅមើលថែ មានតែដើររើសអេតចាយមួយថ្ងៃបាន២ពាន់រៀល នៅតែសំយ៉ាបផ្ទះគេទ្រាំរងព្យុះភ្លៀង (មានវីដេអូ)

កណ្ដាល៖ ក្នុងសភាពវ័យចាស់ជរាទៅហើយគ្មានកូនចៅនៅមើលថែ ទ្រាំរស់នៅជីវភាពខ្វះខាត ក៏លោកតាមិនលើកដៃសុំទានគេ។ នេះបើយោងតាមការលើកឡើងរបស់តារាសម្តែងកញ្ញា ពេជ្រ ចរណៃ បានធ្វើការថតរូប និងសម្ភាស៍លោកតាទាំងអាណិតអាសូរ លោកតាបានរៀបរាប់ថា សព្វថ្ងៃតាគ្មានកូនចៅនៅក្បែរមើលថែឡើយ សុខភាពកាន់តែខ្សោយ ហើយមានតែរបររើសអេតចាយ ប៉ុន្តែមុខរបរនេះពុំសូវរកទទួលទានបានឡើយ មួយថ្ងៃបានត្រឹមតែ ពីរពាន់រៀលប៉ុណ្ណោះ ហើយរស់នៅសំយ៉ាបផ្ទះគេ ពេលមានភ្លៀងម្តងៗគឺយ៉ាប់យឺនមែនទែន។ ដោយតារាសម្តែងកញ្ញា ពេជ្រ ចរណៃ បានសរសេររៀបរាប់ និងសំណូមពរថា៖ “លោកតា មានអាយុ៨៨ឆ្នាំ ខំដើររើសអេតចាយបានមួយថ្ងៃ ពីរពាន់រៀល ដើម្បីចិញ្ចឹមជីវិត លោកតារស់នៅ ភូមិប្រសាទ្ធ ឃុំជ្វា ស្រុកពញ្ញារលើ ខេត្តកណ្ដាល សូមជួយស៊ែរបន្តរផង គ្រែងមានសប្បុរធម៍ចង់ជួយលោកតា”៕

ប្រភព៖​ Khmer Note