October 16, 2019

រំភើបចិត្តណាស់ ! សម្តេចតេជោ ឧបត្ថម្ភប្រាក់អោយតារាចម្រៀង ចាន់ សម័យ សង់ផ្ទះ ក្រោយទទួលព័ត៌មានថាធ្លាក់ខ្លួនខ្លាំង

ព័ត៌មានដ៍រសើបថ្មីៗនេះគឺតារាចម្រៀង ចាន់ សម័យ ម្ចាស់បទ “មិនស្រលាញ់អូនមិនបាន” បានធ្លាក់ខ្លួនក្រខ្សត់មើលស្ទើរមិនចង់ស្គាល់ ធ្វើអោយមហាជនមានក្តីអាណិតអាសូរយ៉ាងខ្លាំង។ ទោះបីជាលោក ចាន់ សម័យ បានធ្លាក់ខ្លួនយ៉ាងណាក្តីក៏រូបលោកហាក់ដូចជាព្យាយាមលាក់បាំងមិនអោយមហាជនបានដឹងឡើយ ប៉ុន្តែនៅតែមិនអាចលាក់ជិតនោះទេ។ ក្នុងនោះដែរតារាចម្រៀងរូបនោះក៏មានជំងឺប្រចាំកាយជាច្រើនផងដែរ ហើយថែមទាំងជួលផ្ទះគេនៅទៀតផង។

ដោយសារតែភាពលំបាកមើលនឹងភ្នែកមិនបានសិល្បៈករ សិល្បៈការនីជាច្រើនក៏បានជួយឧបត្ថម្ភប្រាក់ខ្លះៗ ដូចជាលោក ខេមរៈ សិរីមន្ត ជួយជាប្រាក់ចំនួន១ពាន់ដុល្លារជូនលោក ចាន់ សម័យ ក្នុងនាមជាមិត្តសិល្បៈរួមជំនាន់។ អ្វីដែលត្រេកអរបំផុតនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានឧបត្ថម្ភប្រាក់ចំនួន១ម៉ឺនដុល្លារជូនលោក ចាន់ សម័យ ដើម្បីយកទៅសង់ផ្ទះរស់នៅ ដែលនេះជាការបញ្ជាក់របស់លោក ហេង ឡុង តាមរយៈការ Live ផ្ទាល់នៅមុននេះបន្តិចផងដែរ៕

ប្រភព៖ Khmer Note