November 21, 2019

មិនធម្មតាទេ! ស្ងាត់ៗ បេនីយ៉ាំង បើកបង្ហាញវីឡាស្កឹមស្កៃរបស់ខ្លួន កំពុងសាងសង់ជិតរួច

តារាសម្ដែងស្រី កញ្ញា បេនី យ៉ាំង ត្រូវបានទស្សនិកជន និងអ្នកគាំទ្រស្គាល់ថា ជាតារាសម្ដែងមួយរូបដែលមានរូបសម្រស់ស្រស់ស្អាត និងមានស្ទាយលេងខ្លួនបែបស៊ីចស៊ីមិនឲ្យចាញ់តារាបរទេសប៉ុន្មានឡើយ។​ យ៉ាងណាមិញ ក្រៅពីការងារសិល្បៈហើយ តារាស្រីរូបនេះថែមទាំងមានរបរផ្ទាល់ខ្លួន ដែលជាហេតុធ្វើឲ្យគ្រប់គ្នាទទួលស្គាល់ថានាងពិតជាមានភាពកាក់កបមិនស្ទើរទេ។

តួយ៉ាង ដូចជាពេលថ្មីៗ នេះ កញ្ញា បេនី យ៉ាំង បានបង្អួតវីឡាថ្មីរបស់ខ្លួនដែលកំពុងធ្វើការសាងសង់ជិតរួច មានលក្ខណៈស្កឹមស្កៃ ជាវីឡាផ្លូវកែង ដែលកញ្ញាមិនទាន់បញ្ជាក់ឲ្យច្បាស់ថាក្នុងបុរីមួយណាឡើយ។ ប៉ុន្តែតាមរយៈវីឡាដ៏ស្កឹមស្កៃនេះ ធ្វើឲ្យមហាជននាំគ្នាភ្ញាក់ផ្អើល រួមទាំងនាំគ្នាពោលថា វីឡាមួយនេះពិតជាមានតម្លៃរាប់ម៉ឺនដុល្លារតែម្ដង៕

ប្រភព៖​ Khmer Note